🚀 បច្ចុប្បន្ន AI បានផ្លាស់ប្តូរវិស័យក្រាហ្វិកឌីហ្សាញយ៉ាងច្រើន៖ ជាក់ស្តែង ChatGPT បានអាប់ដេតជំនាន់ថ្មី ខ្លាំងមិនគួរឱ្យជឿ! កំណែអាប់ដែតថ្មី (វឺសិនបង់ប្រាក់) ឥឡូវនេះអាចអាប់ឡូតរូបភាព 2D ហើយបញ្ជាឱ្យវាប្រែជា 3D បានភ្លាមៗ ដោយគ្រាន់តែវាយបញ្ជាសាមញ្ញថា «ផ្លាស់រូបភាពដែលអាប់ឡូតទៅជាស្ទីល 3D»។  

យើងអាចបង្កើតម៉ាស្កុតពីស្គេត្ស/ឡូហ្គោ/តួអង្គ 2D ធម្មតា ហើយធ្វើឱ្យវាក្លាយជា 3D ដែលមានរូបរាងដូចជាក្រុម Pixar មកធ្វើឱ្យវាមានជីវិតជាដើម! 😱  


តើអ្នករចនានឹងដោះស្រាយដូចម្តេចនៅក្នុងយុគសម័យនេះ? តើ AI នឹងដណ្តើមការងារ ឬជំនួសយើងឬយ៉ាងណា?

ខ្ញុំគិតថា AI មិនអាចជំនួសអ្នករចនាបានទេ បើសិនជាយើងចេះប្រើវាជាឧបករណ៍ជំនួយ÷

✅ AI មិនមែនជាឧបករណ៍ដើម្បីជំនួសយើងទេ គឺវាជាជំនួយការ ដែលជួយឱ្យយើងធ្វើការងារដដែលបានលឿន ប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។

✅ បង្កើតគ្រោងគំនិតឡើងដំបូង → ឱ្យ AI ពង្រីកវាឱ្យកាន់តែទូលាយ និងច្បាស់លាស់ 

✅ បង្កើតម៉ក់អាប់សាកល្បង→ ចំណេញពេល និងរហ័ស

✅ បង្កើតបទបង្ហាញដើម្បីឱ្យអតិថិជនឃើញរូបភាពពិតមុនពេលចាប់ផ្តើមរចនារូបភាពពិត

🎯 សំខាន់ជាងគេ គឺ «ការច្នៃប្រឌិត» និង «ទស្សនវិស័យរចនា» នៅតែជាអ្វីដែលមនុស្សខ្ពស់ជាង AI ព្រោះ វាទាមទារយើងជាអ្នកបញ្ជាវាឱ្យបានត្រឹមត្រូវ!  

អត្ថបទនេះគ្រាន់តែជាការជំរុញគំនិតដល់អ្នករចនា និងអ្នកច្នៃប្រឌិតទាំងអស់ត្រូវអភិវឌ្ឍខ្លួនឲ្យបានឆាប់រហ័ស ពិភពលោកផ្លាស់ប្តូរយ៉ាងលឿន កុំឱ្យខ្លួនយើងយឺតជាងឧបករណ៍! 💥